ប្រទេសជាតិគឺជាវាសនារបស់យើង ។ យើងមានប្រទេស សេចក្តីថ្លៃថ្នូរបស់យើង ក៏មានដែរ ។ ប្រទេសត្រូវបាត់ ជីវិតរបស់យើងត្រូវរស់ដោយភាពគ្មានសេចក្តីថ្លៃថ្នូ និងការឈឺចាប់គ្មានព្រំដែន សិទ្ធិជាមនុស្សក៏បាត់ដែរ ។ដូចនេះ ប្រជាជាតិមួយ ដែលបាត់ប្រទេស តម្លៃជាមនុស្ស និង សិទ្ធិសេរីភាពរបស់ខ្លួនក៏ត្រូវបានបាត់ដែរ ។
ខ្មែរក្រោមនៅកម្ពុជាក្រោម (ភាគខាងត្បូងវៀតណាម) ជាម្ចាស់ស្រុកនៃដែនដីកម្ពុជា ក្រោម បានក្លាយជាប្រជាជាតិមួយដែលមានសញ្ជាតិពីរមិនច្បាស់លាស់ (កម្ពុជា និងវៀតណាម) ។ អាជ្ញាធរវៀតណាមរំលោភសិទ្ធិមនុស្ស (ធ្វើបាប) ដោយការរើស អើងពូជសាសន៍ និង ចង់រំលាយខ្មែរក្រោមឲ្យសូន្យពីកម្ពុជាក្រោមដើម្បីមហិច្ឆិតា លេបទឹកដីកម្ពុជាក្រោម ។ អាជ្ញាធរខ្មែរនៃប្រទេសកម្ពុជាចាត់ទុកខ្មែរក្រោមជាប្រ ជាពលរដ្ឋរបស់ខ្លួន តែគ្មានការទទួលខុសត្រូវឡើយ ទោះពេលខ្មែរក្រោមរត់ទៅ ដល់ស្រុកខ្មែរ (ប្រទេសកម្ពុជា)ក្តី និងពេលខ្មែរក្រោមរស់នៅកម្ពុជាក្រោមក៏ដោយ។ ពួកគេថែមទាំងបានចាប់បញ្ជូនខ្មែរក្រោមឲ្យយួនដាក់គុកទៀត ។
ជីវិតត្រូវបាត់អត្តសញ្ញាណជាតិ «ចុះទឹកក្រពើ ឡើងលើខ្លា» ។ នេះហើយប្រទេស និង ពលរដ្ឋរបស់យើងកំពុងនៅក្រោមអាណានិគមគេ ៕
បានរៀបជា សំណុំឯកសារ ក្នុង : ទស្សនៈ | ទំលាក់ មួយវិចារ »